ក្រុមការងារដោះស្រាយផលប៉ះពាល់ពីការអភិវឌ្ឍន៍ផ្លូវបេតុង​លេីអតីតផ្លូវរថភ្លេីង បានបេីកកិច្ចប្រជុំផ្សព្វផ្សាយ​ និងបង្ហាញអំពីលទ្ធផលវាស់វែងក្បាលដីជាប់ចំណីព្រែកអូរវែង​ ជូនបងប្អូនប្រជាពលរដ្ឋ


រសៀលថ្ងៃអង្គារ ១៥កេីត​ ខែអាសាធ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩​​ (សាលប្រជុំB)​ក្រុមការងារដោះស្រាយផលប៉ះពាល់ពីការអភិវឌ្ឍន៍ផ្លូវបេតុង​លេីអតីតផ្លូវរថភ្លេីង​ ដឹកនាំដោយលោក​ ប្រាជ្ញ​ សីហា​ អភិបាលរងខណ្ឌ​ បានបេីកកិច្ចប្រជុំផ្សព្វផ្សាយ​ និងបង្ហាញអំពីលទ្ធផលវាស់វែងក្បាលដីជាប់ចំណីព្រែកអូរវែង​ ជូនបងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីជាប់ចំណីព្រែកអូរវែង​ ដោយមានម្ចាស់ក្បាលដីចូលរួមសរុបចំនួន​ ៤៦ម្ចាស់​ ។
​ ក្នុងកិច្ចប្រជុំ​ក្រុមការងារបានផ្សព្វផ្សាយ​ និងជូនដំណឹងដល់ប្រជាពលរដ្ឋដូចខាងក្រោម​៖
​ ១-​សូមឲ្យបងប្អូនប្រជាពលរដ្ឋកាន់កាប់​ និងចាត់ចែងតែលេីក្បាលដីដែលជាកម្មសិទ្ធរបស់ខ្លួន​ ។
​ ២-ចំពោះមុខអាជ្ញាធរខណ្ឌ​ សូមអនុវត្តទៅតាមការកំណត់របស់រាជរដ្ឋាភិបាល​ ដែលមានអនុក្រឹត្យ​ និងលិខិត សជណ​ របស់ទីស្តីការគណៈរដ្ឋមន្ត្រី​ ។
​ ៣-អាជ្ញាធរ​ ក៏ដូចជារដ្ឋអំណាច​ មិនចាត់ចែង​ ឫប៉ះពាល់លេីដីកម្មសិទ្ធរបស់បងប្អូនណាមួយឡេីយ​ គឺចាត់ចែងតែលេីអ្វីដែលជាសម្បត្តិសាធារណៈរដ្ឋប៉ុណ្ណោះ​ ។