ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន នាំទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃ នៅវត្តចំនួន២៤មកពីឃុំចំនួន៥ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈពិធីបុណ្យចូលព្រះវស្សា នឹងចូលមក
ដល់ក្នុងពេលឆាប់ៗនេះឯកឧត្តមបណ្ឌិតអ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងព្រមទាំងសហការីបាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ២៤វត្ត ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីប្រគេនទេយ្យទាននិងទៀនព្រះវស្សាបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅវត្តព្រះឃ្លាំង ស្ថិតក្នុងភូមិចន្លោះរេន ឃុំស្វាយជ្រំុ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍សំណេះសំណាលបញ្ជាក់ថាៈ ដោយសារប្រទេសជាតិមានសុខសន្តិភាព ការរៀបចំពិធីបុណ្យសាសនាមិនថា តែសាសនាព្រះពុទ្ធនោះទេ បានប្រព្រឹត្តទៅមានលក្ខណៈអធិបអធមនិងសប្បាយជ្រះថ្លាជាទីបំផុត តាមជំនឿរបស់ប្រជាពលរដ្ឋរៀងៗខ្លួន។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តទៀតថាៈក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យពុទ្ធចក្រនិងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា។ វត្តអារាម ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ សំណង់អគារតូចធំ បានរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកជីវភាពប្រជាពលរដ្ឋបានប្រសើរឡើងជាលំដាប់ ផងដែរ ៕