លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី បានអញ្ជើញជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារកាណាឌីយ៉ា និងសហគ្រិនស្រ្តីកម្ពុជា


នៅថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៩ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារកាណាឌីយ៉ា និងសហគ្រិនស្រ្តីកម្ពុជា ស្តីពីគម្រោង កញ្ចប់ថវិការហិរញ្ញប្បទាន២០លានដុល្លាសម្រាប់សហគ្រិនស្រ្តីវៃឆ្លាត ដែលប្រព្រឹត្តិទៅវេលាម៉ោង២រសៀលនៅផ្សារទំនើបសុរិយាដែលមានអ្នកចូលរួមជាសហគ្រិនជាស្រ្តីប្រហែលជា៦០នាក់ ក្នុងគោលបំណងជួយពង្រឹងដល់សហគ្រិនជាស្ត្រីកម្ពុជា ដោយសង្ឃឹម និងជឿជាក់ថា គម្រោងនេះនិងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ផ្នែក សហគ្រាសធុនតូច និងមធ្យម (SME)ជាពិសេសទៅលើស្រ្តីដែលជាម្ចាស់អាជីវកម្ម ទាំងតម្រូវការហិរញ្ញវត្ថុ និងជំនួយនានាក្នុងការបណ្តុះបណ្តាលផ្សេងៗផងដែរ។