ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​គរុសិស្ស​មត្តេយ្យសិក្សា ជំនាន់​ទី​៣១ នៅ​សាលា​មធ្យមសិក្សា​គរុកោសល្យ​មត្តេយ្យមជ្ឈិម


រាជធានី​ភ្នំពេញ៖ ក្រោយ​​វគ្គ​បណ្ដុះបណ្ដាល​គរុសិស្ស​មត្តេយ្យសិក្សា ជំនាន់​ទី​៣១ ដែល​មាន​រយៈពេល​២​ឆ្នាំ គរុសិស្ស​បាន​ទទួល​ចំណេះដឹង ព្រម​ទាំង​បទពិសោធន៍​ថ្មីៗ ស្ដី​ពី វិធីសាស្ត្រ​បង្រៀន​ទាំង​៥​មុខវិជ្ជា ការ​រៀបចំ​ផែន​ការ​បង្រៀន ការ​សរសេរ​កិច្ចតែង ការ​បង្រៀន ការ​ផលិត និង​ប្រើប្រាស់​សម្ភារៈ​ឧបទេស​បម្រើ​ឲ្យ​ការ​បង្រៀន និង​រៀន​សម្រាប់​កុមារ​តូច ដែល​គរុសិស្ស​ទាំងអស់ និង​នាំ​យក​នៅ​បទពិសោធន៍​ដែល​ទទួល​បាន ទៅ​បណ្ដុះបណ្ដាល​នៅ​តាម​មូលដ្ឋាន​ប្រកប​ដោយ​ គុណភាព និង​ប្រសិទ្ធភាព។

ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​នា​ពេល​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅ​សាលា​មធ្យមសិក្សា​គរុកោសល្យ​មត្តេយ្យមជ្ឈិម រាជធានី​ភ្នំពេញ៕