ឯកឧត្តម​ ប៉ា​ សុជាតិវង្ស បានដឹកនាំប្រជុំ​ប្រចាំខែក្រុមការងារចុះជួយខណ្ឌ-សង្កាត់​ និងប្រជុំជីវភាពប្រចាំខែ​ មិថុនា​


ថ្ងៃ​ព្រហស្បតិ៍​ ២រោច​ ខែ​ អាសាឍ​ ឆ្នាំ​ កុរ​ ឯកស័ក​ ឆ្នាំ​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​ ១៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៩​ ឯកឧត្តម​ ប៉ា​ សុជាតិវង្ស​ ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ​ និងជាប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ​ បានដឹកនាំប្រជុំ​ប្រចាំខែក្រុមការងារចុះជួយខណ្ឌ-សង្កាត់​ និងប្រជុំជីវភាពប្រចាំខែ​ មិថុនា​ នៅទីស្នាក់គណបក្សខណ្ឌមានជ័យ​ ។