គណៈកម្មការទី១០ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ


នាព្រឹកថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ គណៈកម្មការទី១០ព្រឹទ្ធសភា បើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែកក្កដា ឆ្នាំ២០១៩ ការប្រើប្រាស់ថវិកាប្រចាំ ខែកក្កដា ឆ្នាំ២០១៩ និងលើកទិសដៅការងារបន្ត និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។