ឯកឧត្ដម ឡេង ប៊ុនតេង អញ្ជើញជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋក្នុងសង្កាត់ជ្រោយចង្វារ


រសៀលថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៩ ឯកឧត្ដម ឡេង ប៊ុនតេងទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជួបសំណេះ សំណាលនិងចែកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ បន្ទាប់មកឯកឧត្ដមក៍បានដឹកនាំក្រុមការងារចុះសួរសុខទុកនិងនាំយកថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋដែលមានជម្ងឺតាមខ្នងផ្ទះទៀតផង ៕