អាជ្ញាធរជាតិអប្សរាកំពុងកែលម្អបរិវេណចំណតរថយន្តបណ្តោះអាសន្នទីតាំងមុខប្រាសាទអង្គរវត្ត


ថ្មីៗកន្លងមកនេះ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងស្តីអំពីការបញ្ឈប់ប្រតិបត្តិការចំណតរថយន្តបណ្តោះអាសន្ននៅខាងមុខប្រាសាទអង្គរវត្តនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ដោយធ្វើការកែសម្រួលទីតាំងចំណតរថយន្តបណ្តោះអាសន្ននេះមួយផ្នែកជាចំណតរ៉ឺម៉កកង់បី និងមួយផ្នែកទៀតសម្រាប់ដាំកូនឈើឡើងវិញ។

ដើម្បីអនុវត្តនូវផែនការសកម្មភាពខាងលើ ក្រុមការងាររបស់នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា កំពុងឈូសឆាយ ពង្រាបដីសម្រាប់ចំណតរ៉ឺម៉កង់បីជាបណ្តើរៗ និងត្រៀមដាំកូនឈើនាពេលអនាគត៕