ឯកឧត្តម កែ ប៊ុនខៀង និង ឯកឧត្តម ឈឹម ម៉ា បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងារចាត់តាំងកសាងគណបក្ស ឆ្នាំ២០១៩


សៀមរាប៖ ព្រឹកថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម កែ ប៊ុនខៀង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តម ឈឹម ម៉ា តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះជួយស្រុកពួក បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងារចាត់តាំងកសាងគណបក្ស ឆ្នាំ២០១៩ នាទីស្នាក់ការគណបក្សស្រុកពួក ចូលរួមធ្វើបទឧទ្ទេសនាម ដោយ ឯកឧត្តម គង់ ប៉ូរា ប្រធាននាយកដ្ឋានការងារចាត់តាំងក្បាលម៉ាស៉ីនគណបក្ស នៃគណៈចាត់តាំងគណៈកម្មាធិការកណ្តាល ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២០០នាក់៕