វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ ​កម្មវិធី​ពង្រឹង​សមត្ថភាព​សិស្ស​ថ្នាក់​ទី​១២ ជូន​ដល់​សិស្សានុសិស្ស នៅ​ខេត្ត​កំពង់​ចាម


កំពង់​ចាម៖ នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ “​កម្មវិធី​ពង្រឹង​សមត្ថភាព​សិស្ស​ថ្នាក់​ទី១២” ដែល​មាន​តំណ​ភ្ជាប់៖ http://bacii.moeys.gov.kh

សម្រាប់​វាស់​ស្ទង់​សមត្ថភាព​សិស្សានុសិស្ស​ថ្នាក់​ទី​១២ លើ​មុខ​វិជ្ជា​ គណិតវិទ្យា រូប​វិទ្យា គីមីវិទ្យា និង​ប្រវត្តិ​វិទ្យា។

វគ្គ​បណ្ដុះបណ្ដាល​នេះ​ រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ជំនួយ​ស្មារតី​​សិស្សានុសិស្ស ​ជួយ​ឱ្យ​ពួកគេ​អាច​វាស់​ស្ទង់​ និង​មាន​ទំនុក​ចិត្ត​លើ​សមត្ថភាព​​ដោយ​ខ្លួន​ឯង ត្រៀម​​​ខ្លួន​សម្រាប់​ការ​​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​នា​ពេល​ខាងមុខ។

វគ្គ​បណ្ដុះបណ្ដាល​នេះ​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ចន្ទ ៦​រោច និង​​ថ្ងៃ​អង្គារ ៧​រោច ខែ​អាសាឍ ឆ្នាំ​កុរ​ ឯកស័ក ព.ស.២៥៦៣ នៅ​វិទ្យាល័យ​សម្តេច ហ៊ុន សែន ពាម​ជីកង ដែល​មាន​សិស្ស​ចូលរួម​សរុប ២០៤នាក់ ​ស្រី​១០៤នាក់ និង​វិទ្យាល័យ ហ៊ុន សែន ខ្ចៅ មាន​សិស្ស​​ចូលរួម​សរុប ១៨៨នាក់ ស្រី​១១៤នាក់៕