ឯកឧត្តម ស ថេត បានបន្តចុះត្រួតពិនិត្យតាមបណ្ដាគោលដៅ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក


នាព្រឹកថ្ងៃច័ន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យតាមបណ្ដាគោលដៅ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសការរឹតបណ្ដឹង ចំពោះអ្នកបើកបរម៉ូតូ អ្នករួមដំណើរ និងអ្នកបេីកម៉ូតូកង់បី ដែលមិនពាក់មួកសុវត្ថិភាព។

ចំពោះអ្នកបើកបរម៉ូតូ អ្នករួមដំណេីរ និងអ្នកបេីកម៉ូតូកង់បី ដែលមិនពាក់មួកសុវត្ថិភាពត្រូវឃាត់ ហើយតម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។

នាព្រឹកនេះ សង្កេតឃេីញ ថា មានអ្នកបេីកបរម៉ូតូ អ្នករួមដំណេីរ និងអ្នកបេីកម៉ូតូកង់បីមួយចំនួន មិនបានពាក់មួកសុវត្ថិភាពនោះទេ។ ឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។ ជាមួយនោះឯកឧត្តមចែកជូន នូវមួកសុវត្ថិភាពមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនបានពាក់មួកសុវត្ថិភាពផងដែរ៕