ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំខេត្តបាននាំយកទៀនវស្សាទៅប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៥វត្តនៅក្នុងក្រុងព្រះវិហារ (វត្តព្រះពុទ្ធមានជ័យ ស្ថិតក្នុងសង្កាត់ប៉ាលហាល) ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បាននាំយកបច្ច័យរបស់ មហាឧបាសិកា ប៊ុន ស៊ាងលី ត្រូវជាម្តាយបង្កេីតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ចំនួន 20.000$ និងបច្ច័យរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញ 1.450$ និង 1.240.000៛ទៅប្រគេនជូនសម្រាប់កសាងព្រះវិហារក្នុងវត្តព្រះពុទ្ធមានជ័យផងដែរ។
អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំខេត្តបាននាំយកទៀនវស្សាទៅប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៥វត្តនៅក្នុងក្រុងព្រះវិហារ
