កិច្ចប្រជុំបូក សរុបលទ្ធផលការងាររយៈពេល៦ ខែ ក្នុងឆ្នាំ២០១៩ និងលើកទិសដៅភារ កិច្ចឆមាសទី២ ឆ្នាំ២០១៩ របស់ ក្រុម ការងារយុវជនគណបក្សខេត្តព្រះវិហារ


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃសៅទី២០ ខែកក្កដា ឆ្នាំ២០១៩ នេះនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំបូក សរុបលទ្ធផលការងាររយៈពេល៦ ខែ ក្នុងឆ្នាំ២០១៩ និងលើកទិសដៅភារ កិច្ចឆមាសទី២ ឆ្នាំ២០១៩ របស់ ក្រុម ការងារយុវជនគណបក្សខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម យុង គឺមហ៊ាន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត ។

នៅក្នុងកិច្ចប្រជុំនេះផងដែរក៏បានធ្វើ ការផ្សព្វផ្សាយសេចក្តីកំណត់លេខ ២០៦ របស់យុវជនគណបក្សប្រជា ជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងបានពិភាក្សាពីការបង្កើតមូលនិធិរបស់ក្រុមការងារយុវជនគណបក្សខេត្ត។

នៅក្នុងឱកាសនោះផងដែរឯកឧត្តម យុង គឹមហ៊ាន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានកោត សរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់បងប្អូនទាំងអស់ ដែលបានជម្រុញអោយមានសកម្ម ភាព និងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញការងារកន្លងមក។

បន្ទាប់ពីចប់កិច្ចប្រជុំ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បាននាំយកសម្ភារ និងថវិកាមួយចំនួន ផ្តល់ជូនផ្តល់បងស្រី សោម ថែន អាយុ ៤២ ឆ្នាំ មានកូនពីរ ក្នុងបន្ទុក ជាស្រ្តីម៉េមាយមានជីវភាពខ្វះខាត នៅភូមិស្រឡៅស្រោង ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។