ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត​ ប៊ិន ឈិន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ ផ្លូវចាក់បេតុង ១ខ្សែរដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា


តាកែវ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ​ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ អ្នកឧកញា លាង ឃុន ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុនជិបម៉ុងគ្រុប និងលោកជំទាវ ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ ផ្លូវខេត្តលេខ១២៨B ហៅផ្លូវប្រឡាយលេខ០១ ដែលមានប្រវែង ១៧៨០០ម៉ែត្រ ចាប់ពីភូមិត្រពាំងលើក ឃុំព្រៃស្លឹក ស្រុកទ្រាំង តភ្ជាប់ពីផ្លូវ ជាតិលេខ០២ ត្រង់ចំណុច PK 90+500 ដល់ចំណតកំពង់ផែកំពង់អំពិល ស្ថិតនៅឃុំបូរីជលសារ ស្រុក បូរីជលសារ ។
សូមបញ្ជាក់ដែរថា ការស្ថាបនាផ្លូវខេត្តលេខ១២៩B ហៅផ្លូវប្រឡាយលេខ ០១ ដែល មានប្រវែង ១៧៨០០ម៉ែត្រ ចាប់ពីភូមិត្រពាំងលើក ឃុំព្រៃស្លឹក ស្រុកទ្រាំង តភ្ជាប់ពីផ្លូវជាតិលេខ០២ ត្រង់ចំណុច PK 90+500 ដល់ចំណតកំពង់ផែកំពង់អំពិល ស្ថិតនៅឃុំបូរីជលសារ ស្រុកបូរីជលសារ ដែលចាក់ បេតុង ទទឹង ៨ម៉ែត្រ និងសង្ខាងចាក់គ្រួសក្រហម ១,៥ម៉ែត្រ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្ដេច អគ្គមហាសេនីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ទុកជាចំណងដៃដល់ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលទទួលការស្ថាបនាដោយក្រុមហ៊ុនជិបម៉ុងគ្រុប របស់អ្នកឧកញា លាង ឃុន ដែលគ្រោងចំណាយថវិការជាង ៦លានដុល្លារសហរដ្ឋអាមេរិក ៕