ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម​ នៃក្រសួងធនធានទឹក និងឧតុនិយម រួមសហការជាមួយនិងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានវិស្វកម្ម បានដឹកនាំការងារស្តារសម្អាតសំរាម នៅពីមុខទ្វារទឹកនៃប្រព័ន្ធធារាសាស្ត្រកណ្ដាលស្ទឹង​​​


រសៀលថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម​ នៃក្រសួងធនធានទឹក និងឧតុនិយម រួមសហការជាមួយនិងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានវិស្វកម្ម បានដឹកនាំការងារស្តារសម្អាតសំរាម នៅពីមុខទ្វារទឹកនៃប្រព័ន្ធធារាសាស្ត្រកណ្ដាលស្ទឹង​​​ ដើម្បីសម្រួលផ្លូវទឹកឱ្យហូរបានលឿន នៅរដូវវស្សានេះ (សូមបញ្ជាក់ថានៅមុខទ្វារទឹកទាំងបីនេះ ត្រូវស្តារសម្អាតជារៀងរាល់ឆ្នាំ)​ ។
១-សម្អាតសំរាម និងបារកំប្លោកមុខសំណង់ទ្វារដោះទឹក ទឹកថ្លា (២៥ទ្វារ) ប្រវែង៥០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២-សម្អាតសំរាម និងបារកំប្លោកមុខសំណង់ទ្វារទឹក ដើមឫស (៣ទ្វារ) ប្រវែង៣០០ម៉ែត្រ ស្ថិតក្នុងឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
៣-សម្អាតសំរាម និងបារកំប្លោកមុខសំណង់ទ្វារទឹក ក្បាលប្រឡាយមេ៦៣ (៣ទ្វារ) ស្ថិតក្នុងឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។