អភិបាលរងខណ្ឌចំការមន បានដឹកនាំមន្រ្តីជំនាញបច្ចេកទេស រួមជាមួយរដ្ឋបាលសង្កាត់ចុះពិនិត្យ អគារចាស់ជំនាន់បារាំងមួយខ្នង


នៅរសៀលថ្ងៃច័ន្ទ ៦រោច​ ខែ​ អាសាឍ​ ឆ្នាំ​ កុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​២២ ខែ​ កក្កដា ឆ្នាំ​ ២០១៩​
លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានដឹកនាំមន្រ្តីជំនាញបច្ចេកទេស រួមជាមួយរដ្ឋបាលសង្កាត់ចុះពិនិត្យ អគារចាស់ជំនាន់បារាំងមួយខ្នងលេខ១៩៣អា ច្រកផ្លូវនរោត្តម ក្រុម៥៩ ភូមិ១០ សង្កាត់ទន្លេបាសាក់ ទៅតាមការស្នេីសុំក្នុងវេទិការសាធារណៈ អគារនេះបច្ចុប្បន្នមានប្រជាពលរដ្ឋស្នាក់នៅចំនួន​០៦គ្រួសារ។

ក្រោយពីបានចុះត្រួតពិនិត្យរួចមក​ ក្រុមការងារបានជម្រុញលេីកទឹកចិត្ត​ និងធ្វេីការសម្របសម្រួលបង្កលក្ខណៈងាយស្រួល​ ដេីម្បីធ្វេីការជួសជុល​ឡើងវិញ ជៀសវាងការរលំបាក់ជាយថាហេតុ។