មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តត្បូងឃ្មុំ បន្តអនុវត្តការងារថែទាំប្រចាំ និងការងារជួសជុលខួបក្នុងសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០១៩


ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៩ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តត្បូងឃ្មុំ បន្តអនុវត្តការងារថែទាំប្រចាំ និងការងារជួសជុលខួបក្នុងសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០១៩ ដោយស្រោចកៅស៊ូលុបស្នាមប្រេះ លុបសំបុកមាន់តូចៗ កាយជួសជុលបាតដែលប្រេះស្រុតដោយប្រើគ្រឹះថ្មចំរុះ DBST កៀរកិនបង្ហាប់ធ្វើប្រអប់ នៅលើផ្លូវជាតិលេខ៧,៨,៧២,៧៣ និងផ្លូវខេត្តលេខ៣៧២អា។