ឯកឧត្តមទេសរដ្ឋមន្រ្តី​ គន់ គីម និងលោកជំទាវ បានប្រទានភ្លើងបូជាសព​ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុល ណាវី


ព្រឹកថ្ងៃចន្ទ ៦ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គន់ គីម ទេសរដ្ឋមន្រ្តី​ ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវ បានប្រទានភ្លើងបូជាសព​ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុល ណាវី នាយរងសេនាធិការចំរុះ និងជា មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស ដែលបានទទួលមរណភាព នៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៩​ វេលាម៉ោង១១៖៣៥នាទីព្រឹកក្នុងជន្មាយុ៦៣ឆ្នាំ​ ដោយជំងឺគាំងបេះដូង ។
ពិធីនេះបានប្រារព្ធធ្វើនៅវត្ត ពោធិសត្ថារាម ហៅវត្តពោធិ៍ចិនតុង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។