ឯឧត្តសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ មេបញ្ជាការកងទ័ពជើងគោកប៊្រុយណេ


ប្រទេសប៊្រុយណេ ៖ ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ ឯឧត្តសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមសេនីយ៌ត្រី Dato Seri Pahlawan Awang Khairul Hamed Bin Awang Haji Lampo មេបញ្ជាការកងទ័ពជើងគោកប៊្រុយណេ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសយើងទាំងពីរ។