ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សា អាជ្ញាធរ អធិការរងនគបាលស្រុកពញាក្រែក


នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សា អាជ្ញាធរ អធិការរងនគបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុកពញាក្រែក ដឹកនាំដោយលោក លី សុភាលីន អភិបាលស្រុកពញាក្រែក ដើម្បីពិភាក្សា និងរកវិធីសាស្ត្រដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរនានា ដែលក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ប្រមូលបានពីក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៨ក្នុងស្រុកពញាក្រែក ដែលលើកឡើងក្នុងវេទិកាថ្នាក់ស្រុកស្តីពី ការសិក្សាស្វែងយល់ និងប្រមូលព័ត៌មាន លើការងារអនុវត្តតួនាទី ភារកិច្ចក្រុមប្រឹក្សាឃុំ និងការផ្តល់សេវាសាធាណៈ។