សម្តេចតេជោ ហ៊ុន សែន ស្នើកងទ័ពកម្ពុជា-ថៃរួមគ្នាដោះស្រាយនូវបញ្ហាតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ


ភ្នំពេញ -សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ប្រាប់លោក Chalermchai Sittisad អគ្គមេបញ្ជាការកងទ័ពថៃថា ទំនាក់ទំនងកងទ័ពកម្ពុជា-ថៃ គឺជារឿងមាន​សារៈសំ​ខាន់​​មួយមិនអាចខ្វះបាន ហើយត្រូវរួមគ្នាដោះស្រាយនូវបញ្ហាតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ កុំឲ្យរីករាលដាល់ប៉ះពាល់ដល់វិស័យផ្សេងៗ។
ការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យ លោក Chalermchai Sittisad ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅវិមានសន្តិភាព។
ក្នុងជំនួបនេះ លោក Chalermchai Sittisad បានជម្រាបជូនសម្តេចតេជោ អំពីការជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងការ%