ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ ដេីម្បីជួយសង្គ្រោះស្រូវ ប្រមាណ ១៥០ហិកតា


ថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍របស់មន្ទីរ ចុះដាក់ម៉ាស៊ីនអន្តរាមន៍កំលាំង ៦៥HP ដោយយកប្រភពទឹកពីរណ្តៅខ្សាច់នៅភូមិថ្មី ឃុំរលាំងកែន ដេីម្បីជួយសង្គ្រោះស្រូវ ប្រមាណ ១៥០ហិកតា ក្នុង៤ ភូមិ រួមមានភូមិថ្មី ភូមិព្រៃកន្ទ្រា ភូមិក្រាំងរលួស និងភូមិរលាំងកែន ។ បន្ទាប់មកចុះពិនិត្យទីតាំងម៉ាស៊ីនមួយគ្រឿងទៀតនៅភូមិស្វាយ ដែលបានរៀបចំដំណេីរការរួចពីម្សិលមិញ ពេលនេះប្រជាជនកំពុងបូមបន្តបញ្ចូលស្រែយ៉ាងសប្បាយរីករាយ ដែលមានផ្ទៃដីសង្គ្រោះបឋមពី ៥០-១០០ហិកតា​ ប្រភពទឹកស្ទឹងតូច នឹងបានផ្តល់ប្រេងម៉ាស៊ូត ចំនួន ៤០០លីត្រ ។