ឯកឧត្តម អ៊ុន ចាន់ដា ជុំរុញ ឲ្យអាជ្ញាធរ មូលដ្ឋាន និង ប្រជាពលរដ្ឋ រួមគ្នាលុបបំបាត់គ្រឿងញៀន


កំពង់ចាម : ដើម្បីសុខភាព និងអនាគតភ្លឺថ្លា សូមបដិសេធ ចំពោះ គ្រឿងញៀន ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន និងដើម្បី សុវត្ថិភាព ភូមិ ឃុំ យើង នាព្រឹក ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៩នេះ នៅបរិវេណច្រមុះជ្រូកតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិត នៅ ក្នុង ភូមិ ប៉ាណា ឃុំ សូទិព្វ ស្រុក ជេីងព្រៃ ខេត្ត កំពង់ចាម បាន ប្រារព្ធ ពិធី អបអរសាទរ ទិវា អន្តរជាតិ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន ថ្ងៃ ទី ២៦ ខែមិថុនា ក្រោម ប្រធានបទ សុខភាព ដេីម្បី យុត្តិធម៌ យុត្តិធម៌ ដេីម្បី សុខភាព ក្រោម អធិបតី ភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿនញៀនខេត្តកំពង់ចាម ដោយ មាន ការ អញ្ជើញ ចូលរួម ពី មន្ត្រី រាជការ មន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត កង កម្លាំង ប្រដាប់ អាវុធ និង លោក គ្រូ អ្នកគ្រូ ប្អូនៗ សិស្សានុសិស្ស ជាច្រើននាក់ផង ដែរ ។
បន្ទាប់ ពី លោក ឧត្ដមសេនីយ៍ ទោ ឯម កុសល ស្នងការ នគរបាល ខេត្ត កំពង់ចាម បាន ឡើង អាន សុន្ទរកថា ស្វាគមន៍ និង របាយការណ៍ អំពី កិច្ច ការ ទប់ស្កាត់ និង ការបង្ក្រាប គ្រឿងញៀន ក្នុង ខេត្តកំពង់ចាម នាពេលកន្លងមក ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម និង ជា ប្រធាន គណៈកម្មាធិការ ត្រួតពិនិត្យ គ្រឿងញៀន ខេត្ត កំពង់ចាម បាន ឡើង អាន សា រលិខិត របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង មាន មតិសំណេះសំណាល ក្នុង អង្គពិធី ដោយ ឯកឧត្តម បាន លើកឡើង អំពី ផល ប៉ះពាល់ នៃ គ្រឿងញៀន ព្រមទាំង បានអំពាវនាវដល់ប្រពលរដ្ឋ ជាពិសេសយុវវ័យ គ្រប់ រូប ត្រូវ ជៀសឲ្យ ឆ្ងាយ ពីគ្រឿងញៀន ដែលធ្វើឲ្យបាត់បង់សេដ្ឋកិច្ចគ្រួសារ បាត់បង់ កិត្តិយស ស្មារតី សុខភាព ដូច្នេះ កុំយកខ្លួនបៀតជាមួយសារធាតុញៀន និងធ្វើការផ្តល់ព័ត៍មានពីសកម្មភាពដែលមានការប្រើប្រាស់គ្រឿងញៀន ចំពោះ អ្នកមានបំណង ចង់ ព្យាបាល ផ្តាច់ សារធាតុ ញៀន សូមនាំពួកគាត់ ទៅកាន់មន្ទីរពេទ្យ ឬ នៅតាមមណ្ឌល សុខភាព ដែលមានថ្នាំបន្សាបផ្តាច់សារធាតុញៀន ដោយឥតគិតថ្លៃ ក្នុង មូលដ្ឋានក្បែរផ្ទះបងប្អូនប្រជាពលរដ្ឋផងដែរ។
ក្នុងនោះ ឯកឧត្តម អ៊ុន ចាន់ដា បាន សំណូមពរ ឲ្យ ប្រជាពលរដ្ឋ និង ប្អូនៗ សិស្សានុសិស្ស ផ្តល់ កិច្ច សហការ ចូលរួម ទប់ស្កាត់ គ្រឿងញៀន ជាពិសេស សូម ឲ្យ ថ្នាក់ ដឹក នាំ អាជ្ញាធរ មូលដ្ឋាន ក្រុម ព្រឹក្សា ឃុំ សង្កាត់ ទាំងអស់ ត្រូវ ចូលរួម ផ្ដល់ កិច្ច សហប្រតិបត្តិការ ណ៍ ទប់ស្កាត់ បង្ក្រាប គ្រឿងញៀន ដើម្បី ចូលរួម បំរើ ប្រជាពលរដ្ឋផងដែរ ។
ដើម្បី ជាការ ស្រាយចម្ងល់ ដែល ប្រជាពលរដ្ឋ តែងតែ ងឿង ឆ្ងល់ ថា គ្រឿងញៀន ដែល សមត្ថកិច្ច បង្ក្រាប បាននាពេលកន្លងមក តើ ត្រូវ យក ទៅ ទុក នៅ ទីណា ដូច្នេះ ក្នុង កម្មវិធី នេះ ក៏ មានការ ដុត កម្ទេច បំផ្លាញ ចោល ថ្នាំ ញៀន ដែល សមត្ថកិច្ច បង្ក្រាប បាន នាពេលកន្លងមក សរុបចំនួន ៧៨១.៦៧ក្រាម ស្មើនឹង ១២០ ករណី នៅកន្លែង ប្រារព្ធ ពិធី នេះតែម្តង ៕