ពង្រឹងសមត្ថភាពមន្ត្រីពីគោលការណ៍គ្រឹះអនុសញ្ញា ស៊ី-ដ


កោះកុង៖ នៅសាលាខេត្តកាលពីព្រឹកថ្ងៃអង្គារ មានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តអនុសញ្ញា ស៊ី-ដ ដោយមានសិក្ខាកាមចូលរួមចំនួន ៦៣នាក់ (ស្ត្រី ៤១នាក់) ខណៈការចាប់ផ្តើមក្រោមវត្តមាន លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី (ក.ក.ន) និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់ ការលើកកម្ពស់សមភាពអាពាហ៍ពិពាហ៍គ្រូសារ រៀបចំដោយក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី (ក.ជ.ក.ស) បានដំណើរការពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ រយៈពេល០២ (ពីរ)ថ្ងៃ។ ក្នុងគោលបំណង ពង្រឹងសមត្ថភាព យល់ដឹងអំពីគោលការណ៍គ្រឹះសំខាន់ៗនៃអនុសញ្ញា ស៊ី-ដ ច្បាប់បញ្ញត្តិ និងគោលនយោបាយជាតិ ផ្សារភ្ជាប់ការអនុវត្តអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាកាមទាំង ៦៣នាក់នោះ សុទ្ធតែជាមន្ត្រី មកពីមន្ទីរខេត្តពាក់ព័ន្ធចំនួន ០៥ មានខេត្តកំពត កែប កំពង់ស្ពឺ ព្រះសីហនុ និងខេត្តកោះកុង។