ស្នាក់ការគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណបក្សខណ្ឌ និងក្រុមការងារចុះជួយខណ្ឌប្រចាំខែកក្កដាឆ្នាំ២០១៩


នៅថ្ងៃព្រហត្បត្តិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ទី២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៤,៣០នាទី នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណបក្សខណ្ឌ និងក្រុមការងារចុះជួយខណ្ឌប្រចាំខែកក្កដាឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាអនុប្រធានគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ និងដោយមានការចូលរួមពី លោក-លោកស្រី ជាក្រុមការងារចុះជួយ ខណ្ឌសង្កាត់ទាំង ១១ លោក លោកស្រី ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកា គណបក្សខណ្ឌ សង្កាត់ទាំង១១ សរុបចំនួន៦០នាក់ ។