ឯកឧត្តម ប៊ុន ហ៊ាន បានចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើននៅក្នុងខេត្តសៀមរាប


នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញចុះជួយ ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តព្រះវិហារ និងមន្ត្រីបច្ចេកទេសក្រសួង និងមានការចូលរួមពីប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើននៅក្នុងខេត្តសៀមរាប ដោយសង្កេតឃើញថា ស្រូវនៅតំបន់ដែលមានប្រព័ន្ធប្រឡាយដូចជាទំនប់អាងទឹក ស្ពានស្រែង-ត្រពាំងអំបិល, ប្រព័ន្ធប្រឡាយថ្កូវ, ប្រព័ន្ធប្រឡាយមេស្រែងខាងត្បូង, អាងទឹកម្កាក់ ពុំមានជួបបញ្ហាខ្វះទឹកទេ ដោយឡែកនៅតំបន់ដែលគ្មានប្រព័ន្ធប្រឡាយ ដូចជានៅតំបន់ព្រៃជ្រូក ស្រូវអាចជួបនូវការខ្វះទឹកប្រមាណ ៣០០០ហិកតា តែប្រសិនបើ ១ សប្តាហ៍ខាងមុខ មានភ្លៀងធ្លាក់ ស្រូវទាំងអស់ខាងលើនេះនិងឆ្លងផុតពីការខូចខាត។ ទន្ទឹមនឹងនេះ ក្រសួងក៏មានផែនការកសាងប្រព័ន្ធប្រឡាយនៅតំបន់កំពុងប្រឈមខាងលើ។