ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យលើការងារគ្រប់គ្រងគ្រោះមហន្តរាយ របស់រដ្ឋបាលខេត្តពោធិ៍សាត់


នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យលើការងារគ្រប់គ្រងគ្រោះមហន្តរាយ របស់រដ្ឋបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ឯកឧត្តមឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគន៖អភិបាលខេត្តពោធិ៍សាត់ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូរអភិវឌ្ឍន៍ទូទាំងខេត្ត ចំនួនជិត២០០នាក់។