ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានចុះពិនិត្យបច្ចេកទេសការអនុវត្ដការងារជាប្រចាំតាមបណ្ដាខ្សែផ្លូវក្នុងខេត្ដ


ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានចុះពិនិត្យបច្ចេកទេសការអនុវត្ដការងារជាប្រចាំតាមបណ្ដាខ្សែផ្លូវក្នុងខេត្ដ ដែលមន្ទីរកំពុងអនុវត្ដ។

ផ្លូវទាំងនោះរួមមាន ៖

-បានបន្តការងារសម្អាតផ្លូវខេត្តលេខ267 ចំនុចខាងកើតផ្សារកន្ត្រក បាន250ម៉ែត្រទៀត។
-ការងារកាយពង្រីកផ្លូវខេត្តលេខ266F ក្នុងផែនការពហុឆ្នាំ ថ្ងៃនេះអនុវត្តបាន200ម៉ែត្រ។
-បានជួសជុលផ្លូវលេខ26(ផ្លូវអង្គរវីឡា) ក្រុងសៀមរាប បាន30ម៉ែត្រការ៉េ។

-បានបន្តការងារស្រោចកៅស៊ូលើស្នាមប្រេះ បាចកំទេចថ្មM19 លើផ្លូវខេត្តលេខ266(កំពង់ក្ដី-ខ្វាវ)ស្រុកជីក្រែង ចន្លោះPK:1 ដល់PK:2 បានចំនួន50ម៉ែត្រការ៉េ។

-បានបន្តកៀរកិនបង្ហាប់ដីក្រហមលើផ្លូវខេត្តលេខ2SR14 (ឃុំដំដែក ដល់ឃុំតាយែក ស្រុកសូទ្រនិគម) ចាប់ពីPK:00+600 ដល់PK:02+000 បាន1,4គ.ម។

-បានជួសជុលបំពេញចិញ្ចើមផ្លូវជាតិលេខ67 ចន្លោះPK:12 ដល់PK:15 ដែលបានច្រោះដាច់ បាន100ម៉ែត្រ។ ព្រមទាំងបានសម្អាតរុក្ខជាតិសង្ខាងផ្លូវ ចាប់ពីPK:2 ដល់PK:5 ផងដែរ។