មន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាបបានបន្តចុះបូមទឹកជួយសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករប្រមាណ ២០០ហិកតា នៅស្រុកស្រីស្នំ


កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអន្តរាគមន៏បូមទឹកបន្តនៅភូមិចំការចេកឃុំស្លែងស្ពាន ស្រុកស្រីស្នំ ដើម្បីជួយសង្គ្រោះលើផ្ទៃដីប៉ះពាល់ប្រមាណ ២០០ហិកតាបន្ថែមទៀត។

សូមបញ្ជាក់ថាការបូមទឹកសង្គ្រោះ នឹងបន្តចុះទៅតាមតំបន់នានា ដែលរងគ្រោះរាំងស្ងួត ហើយមានប្រភពទឹកសម្រាប់ស្រោចស្រព។

ជាមួយគ្នានេះដែរ សូមបងប្អូនមិនត្រូវបាញ់ថ្នាំស្មៅ ឬត្រូវពិគ្រោះយោបល់ជាមួយមន្ត្រីជំនាញកសិកម្មតាមភូមិ ឃុំ និងមន្ត្រីកសិកម្មស្រុក។