ឯកឧត្តម ឈា ប៊ុនរិទ្ធ បានដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ ស្ថានភាពទឹក និងការងារបង្កបង្កើនផល របស់បងប្អូនប្រជាកសិករនៅខេត្តកែប


ថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស និងជាអនុប្រធានក្រុមមុខព្រួញ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប បានដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចុះពិនិត្យ ស្ថានភាពទឹក និងការងារបង្កបង្កើនផល របស់បងប្អូនប្រជាកសិករនៅខេត្តកែប(មិនមានការខ្វះខាតទឹកទេ)។