កូនឈើព្រៃលិចទឹកប្រភេទកូនរាំងចំនួន ១០០០ដើម លើផ្ទៃដី ២ហិកតា ត្រូវបានអាជ្ញាធរស្រុកពួកយកទៅដាំជាលើកទី២ ខាងលិចត្រពាំងច្រាំង ក្នុងភូមិសាស្ត្រដែននេសាទសហគមសសស្តម្ភ ឃុំសសស្តម្ភ


ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ លោក ស៉ិន ចាន់ថុល អភិបាលស្រុកពួកស្តីទី និង ព្រះសង្ឃ ៥អង្គនិមន្តមកពីវត្តប្រាសាទក្នុងឃុំសសស្តម្ភ អជ្ញាធរស្រុកពួក ការិយាលយ័វប្បធម៌ ការិយាលយ័ប្រជាពលរដ្ឋ លោកមេឃុំ ជំទប់ទី១ ជំទប់ទី២ឃុំសសស្តម្ភ មេភូមិដំណាក់ស្លាញ មេភូមិចាន់តាសាយ សហគមន៍នេសាទសសស្តម្ភ បងប្អូនប្រជាកាពារសរុប៤៥ អង្គ នាក់ បានរួមសហការគ្នាដាំដុះកូនឈើព្រៃលិចទឹក ប្រភេទកូនរាំងលើកទី២។

ការដាំកូនរាំងលើកទី២នេះ មានចំនួន១០០០ដើមលើផ្ទៃដី៣ហិកតា នៅចំណុចខាងលិចត្រពាំងច្រាំង ក្នុងភូមិសាស្ត្រដែននេសាទសហគមសសស្តម្ភ ឃុំសសស្តម្ភ ដើម្បីស្តាឡើងវិញព្រៃលិចទឹក ដែលរងការបាត់បងដោយប្រការផ្សេងៗ ជាមួយគ្នានោះក៏សូមថ្លែងអំណរព្រះគុណ និងអគុណសម្រាប់ការចូលរួមដោយទឹកចិត្តល្អប្រពៃ នឹងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ពន្ធ័ទាំងអស់សូមជួយថែរក្សាការពារធនធានធម្មជាតិយើងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត ។

សូមបញ្ជា់ផងដែលថា ការដាំលើកទីមួយបានចំនួន៤០០០ដើមលើផ្ទៃដី ១០ហិកតា នៅចំណុច ត្រពាំងច្រាំងឃុំកែវពណ៌។