ក្រុមការងារមន្ត្រីបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តន៍ការងារកែលម្អ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៧កន្លែង នៅក្នុងខេត្តត្បូងឃ្មុំ


នៅថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារមន្ត្រីបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តន៍ការងារកែលម្អ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៧កន្លែង នៅក្នុងខេត្តត្បូងឃ្មុំ រួមមាន៖
១.ប្រព័ន្ធធារាសាស្ត្រ បង្ហើរខ្លែង ស្ថិតឃុំត្រពាំងព្រីង ស្រុកតំបែរ។
២.ប្រព័ន្ធធារាសាស្ត្រ អណ្តូងចារស្ថិតនៅឃុំមៀន ស្រុកអូររាំងឪ។
៣.ប្រព័ន្ធធារាសាស្ត្រ ជីតុក ស្ថិតនៅឃុំក្រែកស្រុកពញាក្រែក។
៤.ប្រព័ន្ធធារាសាស្ត្រ លោ ស្ថិតនៅឃុំកំពាន់ស្រុកមេមត់។
៥.ប្រព័ន្ធធារាសាស្ត្រ អូររុន ស្ថិតនៅឃុំសេដាស្រុកតំបែរ។
៦.ប្រព័ន្ធធារាសាស្ត្រ ពោធិនិល ស្ថិតនៅឃុំថ្មពេជ្រស្រុកត្បូងឃ្មុំ។
៧.ប្រព័ន្ធធារាសាស្ត្រ ជាំតាហុឹង ស្ថិតនៅឃុំទឹកជ្រៅស្រុកតំបែរ។