ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយសមភាគីចិន


នៅរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៩ នៅមុនពេលចាប់ផ្តើមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងបាងកក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយសមភាគីចិន ឯកឧត្តម ទីប្រឹក្សារដ្ឋ វ៉ាង យី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចពិភាក្សាផ្តោតទៅលើការពង្រឹងចំណងកិច្ចសហប្រតិបត្តិការទេ្វភាគី និងការផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាប្រឈមនានា នៅក្នុងតំបន់ និងអន្តរជាតិ។

In the afternoon of 30 July 2019, prior to the 52nd AMM and Related Meetings in Bangkok, H.E. Deputy Prime Minister Prak Sokhonn met with his Chinese counterpart, His Excellency State Counsellor Wang Yi, Minister of Foreign Affairs of China. The discusdion centred on strengthening bilateral cooperation and exchanged views on challenging issues in the region and the world.