ឯកឧត្តម​ ឈា​ ប៊ុនរិទ្ធ​ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក​ និងឧតុនិយម​ ជួបប្រជុំពិភាក្សាជាមួយក្រុមការងារផ្នែកច្បាប់នៃក្រសួងបរិស្ថាន​


នៅថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន​ ឯកឧត្តម​ ឈា​ ប៊ុនរិទ្ធ​ អគ្គនាយកកិច្ចការបច្ចេកទេស​ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក​ និងឧតុនិយម​ ជួបប្រជុំពិភាក្សាជាមួយក្រុមការងារផ្នែកច្បាប់នៃក្រសួងបរិស្ថាន​ និងតំណាងមេធាវី វិស្ណុ​ ដែលបានរៀបចំសេចក្តីព្រាងក្រមនេះ​ ដេីម្បីពិភាក្សា​ ត្រួតពិនិត្យលម្អិត​ និងកែសម្រួលបន្ថែមឲ្យបានល្អគ្រប់ជ្រុងជ្រោយលើមាត្រាមួយចំនួននៃ “សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ” ក្នុងក្របខ័ណ្ឌកម្រិតជំនាញបច្ចេកទេស។