ឯកឧត្តម តន់ វ៉ាន់ថារ៉ា និងឯកឧត្តម យិន ងួនកូលេនីន បានចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវនៅខេត្តស្ទឹងត្រែង


នៅថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ និងឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន អនុប្រធានក្រុមមុខព្រួញចុះជួយ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវនៅខេត្តស្ទឹងត្រែង ដោយមិនមានខ្វះខាតទឹកទេ។