សម្តេច សាយ ឈុំ សំណេះសំណាល និង ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនអ្នកបើករថយន្តដឹកដី


ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ ជាមួយបងប្អូនអ្នកបើករថយន្តដឹកដី ក្នុងមនោសញ្ចេតនាជាភាតរៈ និងក្នុងបរិយាកាសសប្បាយរីករាយ។
សម្តេច បានថ្លែងអំណរសរសើរ ចំពោះបងប្អូនអ្នកបើកបររថយន្តដឹកដី ដែលកំពុងចូលរួមដឹកដី សំអាតទីធ្លា នៃអគារថ្មីរបស់ព្រឹទ្ធសភា ដែលសាងសង់ បានប្រមាណជាង៩០%ហើយ។ ជាការឆ្លើយតបវិញ បងប្អូន អ្នកបើកបររថយន្តដឹកដី បានថ្លែងអំណរគុណជាពន្លឹក ចំពោះសម្តេច ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរបស់បងប្អូនកម្មករ ដោយមិនប្រកាន់ឋានៈ និងរើសអើងឡើយ។