ឯកឧត្តម ជា សុផារ៉ា អញ្ជេីញជាអធិបតីក្នុងពិធីបេីកការដ្ឋានសាងសង់អគារពហុមុខងារ​ Morgan The Pure Bay របស់ក្រុមហ៊ុន​ អេវេី​ អឹសេន​ ឌីវេឡុបម៉ិន


ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជេីញជាអធិបតីក្នុងពិធីបេីកការដ្ឋានសាងសង់អគារពហុមុខងារ​ Morgan The Pure Bay របស់ក្រុមហ៊ុន​ អេវេី​ អឹសេន​ ឌីវេឡុបម៉ិន​ ឯ.ក​
ក្នុងពិធីនេះដែរមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ ឯកឧត្តម​ គួច​ ចំរេីន​ អភិបាល​នៃគណៈអភិបាលខេត្ត​ព្រះសីហនុ​ មានអ្នកចូលរួមប្រមាណ​ ១៥០០នាក់ផងដែរ។ ខេត្ត​ព្រះសីហនុ​ នាព្រឹកថ្ងៃពុធ​ ១៥រោច​​​​ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩​ ។