លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន ដឹកនាំក្រុមការងារ អញ្ជើញជួបសួរសុខទុក្ខយុវជន រស់ រតន: និងឧបត្ថម្ភថវិកាចំនួន ១,៥០០USD ជូនគ្រួសារប្អូនសម្រាប់ចំណាយលើការព្យាបាលជម្ងឺ


នៅវេលាម៉ោងប្រមាណ ០៨:០០នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលខេត្ដប៉ៃលិន និងជាប្រធានស.ស.យ.ក.ខេត្ត បានដឹកនាំក្រុមការងារអញ្ជើញជួបសួរសុខទុក្ខយុវជន រស់ រតន: ដែលបានរងគ្រោះថ្នាក់ចរាចរណ៍កន្លងមក បណ្តាលអោយរងរបួសក្បាល ឈាមកកក្នុងខួរក្បាល កំពុងសម្រាកព្យាបាលវះកាត់នៅមន្ទីរពេទ្យភូមិភាគ៥(ពេទ្យប៉ូ២)ខេត្តបាត់ដំបង។

ក្នុងឱកាសនោះលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ១,៥០០Usd(មួយពាន់ប្រាំរយដុល្លាអាមេរិក) ជូនក្រុមគ្រួសារជនរងគ្រោះសម្រាប់ចំណាយលើការព្យាបាល និងលោកជំទាវបានជូនពរអោយប្អូនឆាប់ជាសះស្បើយពីជម្ងឺ ដើម្បីចូលរួមសកម្មភាពបម្រើការងារសង្គមបន្តទៀត។

ក្នុងឱកាសនោះដែរ លោកជំទាវ បានប្រគេនបច្ច័យចំនួន ២០០usd ជូនព្រះសង្ឃដែលកំពុងសំរាកព្យាបាលជម្ងឺដែលវះកាត់គ្រោះក្នុងប្រម៉ាត់ ផងដែរ។