ក្រុមការងារមន្រ្តីបចេ្ចកទេស របស់ក្រសួងធនធានទឹក និងឧតុនិយម បាននិងបន្តអន្តរាគមន៍ក្នុងការទប់ទល់នូវការបាក់ច្រាំងនៅចំណុចឃុំពាមកោះស្នា


នៅថ្ងៃព្រហស្បតិ៍ ១កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារមន្រ្តីបចេ្ចកទេស របស់ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ ឯកឧត្តម ម៉ៅ ហាក់ រួមនឹងមន្រ្តីបចេ្ចកទេស បាននិងបន្តអន្តរាគមន៍ក្នុងការទប់ទល់នូវការបាក់ច្រាំងនៅចំណុចឃុំពាមកោះស្នា និងឃុំព្រះអណ្តូងដែលជាចំណុចទី២ បន្ថែមទៀត។ ទន្ទឹមនោះចំណុចទី៣ ដែលបាននឹងកំពុងសម្អាតបាតក្រោមមុននឹងរៀបបាវខ្យាច់ (Geotextile) នៅថ្ងៃស្អែក។