ការចុះសួរសុខទុក្ខស្រ្តីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ


នៅព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខស្រ្តីដែលរគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

សូមជម្រាបផងដែលថា ករណីអំពើហិង្សាក្នុងគ្រួសារខាងលើ បានកើតឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិសង្កែរឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ដោយស្រ្តីរងគ្រោះជាប្រពន្ធត្រូវបានជនង្ស័យជាប្តីកាប់ចំនួន ០២ខ្វែវ ចំក្បាលធ្វើឲ្យរងរបួសធ្ងន់ធ្ងរ បច្ចុប្បន្នស្រ្តីរងគ្រោះឈ្មោះ ង៉ោ លាំ អាយុ ៣៨ឆ្នាំ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយមានការយកចិត្តទុកខ្ពស់ពីសំណាកគ្រូពេទ្យផងដែរ។

នៅក្នុងការចុះសួរសុខទុក្ខស្រ្តីខាងលើ លោកស្រីប្រធាន បាននាំយកថវិកា ចំនួន ៦០០,០០០ រៀល (ហុកសិបម៉ឺនរៀល) និងទឹកដោះគោ ចំនួន០១កេស ដែលបានមកក្រុមការងាររបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មន្រ្តីសាលាខេត្ត និងអង្គការដៃគូពាក់ព័ន្ធ ផងដែរ ។ សូមបញ្ជាក់ផងដែលថា នេះមិនមែនជាលើកទី១ ដែលក្រុមការងារបានមកសួរសុខទុក្ខជនរងគ្រោះនោះទេ គឺក្រុមការងារបាន អញ្ជើញមកជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃកើតហេតុ ហើយក៏មានតំណាងក្រុមការងារ ក៏ដូចជាអង្គការដៃគូ ពិសេសអង្គការលីកាដូរ មន្ទីរកិច្ចការនារី មន្ទីរសង្គមកិច្ច ស្នងការនគរបាលខេត្ត និងអាជ្ញាធរស្រុកស្វាយលើផងដែរ។

នៅក្នុងឱកាសនោះ លោកស្រីប្រធានក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យទាំងអស់ដែលតែងតែសហការ យកចិត្តទុក្ខដាក់ពោះអ្នកជំងឹទូទៅទាំងកម្លាំងកាយចិត្ត ពិសេសស្រ្តីដែលរងគ្រោះដោយអំពើហិង្សាខាងលើ និងបានថ្លែងអំណរគុណដល់ក្រុមការងារ និងអង្គការដៃគូទាំងអស់ដែលតែងតែចូលរួមឧបត្ថម្ភជាថវិកា សម្ភារ និងវេលាក្នុងការចុះមកសួរសុខទុក្ខ ដល់ជនរងគ្រោះ ដែលជាការបង្ហាញអំពីការយកចិត្តដាក់ខ្ពស់ ការចែករំលែក ក្នុងពេលមានអាសន្ន ក្នុងនាមជាប្រជាពលរដ្ឋខ្មែរតែមួយ។