ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃឧទ្ទិសកុសលជូនចំពោះដូងវិញ្ញាណក្ខន្ធលោកជំទាវ ស៊ឹង ស៊ីយុត


នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩

ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃឧទ្ទិសកុសលជូនចំពោះដូងវិញ្ញាណក្ខន្ធលោកជំទាវ ស៊ឹង ស៊ីយុត លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា នៅវត្តខ្នាតរស្សី ស្ថិតក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

លោកជំទាវ ស៊ឹង ស៊ីយុត បានទទួលមរណភាព កាលពីថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១០:០០នាទីព្រឹក ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។