ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរកង​អាវុធ​​ហត្ថលេខ ៨៦១ ចូលរួម​បេសកកម្មរក្សាសន្តិភាពរបស់អង្គការ​សហ​ប្រជាជាតិ នៅសាធារណរដ្ឋ​ ស៊ូដង់​ខាងត្បូង


ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មអង្គ ការសហប្រជាជាតិ និងលោកជំទាវ ប៉ូលីន តាមស៊ីស (Pauline Tamesis) អ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរកង​អាវុធ​​ហត្ថលេខ ៨៦១ ចូលរួម​បេសកកម្មរក្សាសន្តិភាពរបស់អង្គការ​សហ​ប្រជាជាតិ នៅសាធារណរដ្ឋ​ ស៊ូដង់​ខាងត្បូង​ នៅវិទ្យាស្ថានបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ខេត្តកំពង់ស្ពឺ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានគូសបញ្ជាក់ថា បេសកកម្មរក្សាសន្តិភាព​របស់​អង្គការ​សហប្រជាតិ គឺជា​ការវិនិយោគ​ដ៏សំខាន់​មួយទៅ លើ​សន្តិ​ភាព ​​​និងស្ថិរភាព​ពិភព​លោក ក្នុងន័យនេះ ទោះបីការ​រក្សា​សន្តិភាពជួបប្រទះ​នឹង​បញ្ហា​​ប្រឈម​នានា​ដោយតួអង្គមិនមែនរដ្ឋ បានបង្កសង្គ្រាម​ឧទ្ទាម​វាយ​​ប្រហារ​មក​លើកង​កម្លាំងរក្សាសន្តិភាពរបស់កម្ពុជា បណ្តាល​ឱ្យ​បាត់បង់​ជីវិត និង​ពិការជា​ច្រើន​នាក់ ក៏ប៉ុន្តែវាពុំបាន​​កែប្រែនូវ​ការ​ប្តេជ្ញាចិត្ត​របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំដ៏​ប៉ិ​ន​ប្រស​ប់របស់​ សម្តេច​​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្ត​វិភាគ​ទាន​ចូល​រួមចំណែកជាមួយ​សហ​គមន៍​​អន្តរជាតិ ក្នុងការ​បំពេ​ញ​បេស​ក​​កម្មរក្សាសន្តិភាព ក្រោមឆត្រ​​​​​អង្គការសហ​ប្រជាជាតិបានឡើយ ពីព្រោះវាជាបុព្វ​ហេតុ​រួម​​ដ៏ថ្លៃថ្លា​បំផុតចំពោះ​សន្តិ​ភាព​ និង​ស្ថិរភាព​ពិភពលោក។​ ឯកឧត្តម បានបន្តទៀតថា យើងទាំងអស់គ្នាត្រូវចូលរួមការពារនូវសុខសន្តិភាពរបស់កម្ពុជាឱ្យស្ថិតស្ថេរគង់វង្សជារៀងរហូត និងត្រូវចូលរួមបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងប្រឆាំងនូវព័ត៌មានក្លែងបន្លំបំផ្លើសការពិតពីកម្ពុជា តាមរយៈការផ្សាយព័ត៌មានពិតពីកម្ពុជា ដើម្បីបន្សាបព័ត៌មានក្លែងបន្លំបង្ខូចកិត្តិយសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។
ឯកឧត្តម ទេសរដ្ឋមន្ត្រីក៏បានផ្តាំដល់នាយ​ទា​ហាន នាយ​​ទាហាន​រង និង​ពលទាហាន​ទាំង​អស់​នៃកងអាវុធហត្ថលេខ៨៦១ ដែលត្រូវប្រកាន់យក៖ ត្រូវអនុវត្តឱ្យ​បានខ្ជាប់ខ្ជួននូវ​អនុសាសន៍ ដែល​​​ជាបទបញ្ជា ៤ចំណុចរបស់​​​​ សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា ដែល​បាន​លើកឡើង​ ក្នុងពិធី​សំណេះ​សំណាលជូន​ដំណើរ​​កង​អនុ​សេនាធំលេខ១៣៥ ចេញ​​ទៅបំពេញ​បេសក កម្ម​នៅ​​ប្រទេស​​ស៊ូដង់ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០០៦ កន្លង​ទៅ។ ត្រូវឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាព គោរពវិន័យ ច្បាប់ បទ​បញ្ជា​ ​និងរក្សា​ភាព​ថ្លៃថ្នូរ​កិត្តិយស​របស់​​កង​យោធ​ពល​ខេមរភូមិន្ទ និង​ប្រទេ​ស​ជាតិ។ សិក្សាដក​ពិសោធ​ន៍រៀនសូត្រ ភាសាបរទេស​បន្ថែម និង​អភិ​វឌ្ឍសមត្ថ​ភាព​ដើម្បី​ឆ្លើយ​តបបេសកកម្មរបស់ខ្លួន ​សំដៅ​សម្រេច​​​​​ភារកិច្ច។សិក្សាឱ្យបានច្បាស់លាស់ពស្ថានភាព ​ភូមិសាស្ត្រ នយោ​​​បាយ និង​ការប្រ ឈមនៃ​បេស​ក​កម្ម ដោយយកចិត្តទុក​ដាក់​​រៀប​ចំ​កម្លាំង និងប្រុង​ប្រយ័ត្ន​ជានិច្ចចំពោះគ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើត​​ឡើង​​​ដោយ​ការ​ប៉ះ​ទង្គិច​រវាងក្រុមប្រដាប់​អាវុធ​ ការ​វាយ​ពួន​ស្ទា​ក់​ គ្រោះធម្មជាតិ និង​ជំងឺឆ្លងផ្សេងៗ។ គោរព​ទំនៀម​ទំលាប់ទំនាក់​ទំនង​ល្អ ជាមួយ​ប្រ​​​​ទេសនិងប្រជា​​​​​ជន​​​នៅទីតាំង ដែល​កងកម្លាំងយើង​បំពេញ​បេសកកម្ម និងជួយ​ឧបត្ថម្ភ ចែករំ លែកស្បៀងអាហារ សង្គ្រោះ ពិនិត្យព្យាបាលជំងឺ និងការពារប្រជាជននៅទីនោះ។ នេះគឺជា​កាយវិការ​ប្រកប​ដោយ​មនុស្សធម៌ គុណធម៌ ស័ក្ដិសមជាកង​យោធ​ពលខេមរ​ភូមិន្ទ ដែលកើតចេញពីប្រជាជនធ្វើអ្វីៗដើម្បី​ប្រជា​ជន៕