ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី បានដឹកនាំក្រុមការងារក្រសួង ចុះពិនិត្យស្ថានីយបូមទឹកសមេ្តច ហ៊ុន សែន ទី២២ ២៣ ទន្លេបាទី និងការសាងសង់ប្រឡាយដើមកកោះ ក្នុងខេត្តតាកែវ


នៅថ្ងៃព្រហស្បតិ៍ ១កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង ចុះពិនិត្យស្ថានីយបូមទឹកសមេ្តច ហ៊ុន សែន ទី២២ ២៣ ទន្លេបាទី និងការសាងសង់ប្រឡាយដើមកកោះ ក្នុងខេត្តតាកែវ។ ក្រុមការងារបន្តចុះពិនិត្យការស្តារកំប្លោកចេញពីប្រឡាយ៨៣ ដើម្បីនាំទឹកស្រោចស្រពនៅឃុំចំនួន៤ ដែលរួមមាន៖​ ឃុំអំពៅព្រៃ​ ឃុំបឹងខ្យាង​ ឃុំព្រែករកា​ និងឃុំព្រែកស្លែង និងបន្តចុះពិនិត្យការសាងសង់ប្រឡាយ៧៨ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្រាប់នាំទឹកទៅបឹងទន្លេបាទី។