ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីលានបាល់ទាត់ និងអគារផ្លាស់សំលៀកបំពាក់កីឡាករ-កីឡាការិនី


រាជធានី​ភ្នំពេញ៖ នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦ មាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទីលាន​បាល់ទាត់ និង​អគារ​ផ្លាស់​សំលៀកបំពាក់​កីឡាករ-កីឡា​ការិនី ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ព្រមទាំង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់​ដឹកនាំ​ក្រសួង មន្ត្រី​អប់រំ​ក្រសួង រួម​ទាំង​សកលវិទ្យាធិការ សកលវិទ្យាធិការ​រង ព្រឹទ្ធបុរស សាស្ត្រាចារ្យ បុគ្គលិក​សិក្សា កីឡាករ កីឡា​ការិនី និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​យ៉ាង​ច្រើន​កុះករ​ផង​ដែរ។
ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​និស្សិត និង​យុវជន​ទាំងអស់​​ឱ្យ​ចូលរួម​លេង​កីឡា​ទាំងអស់​គ្នា ព្រោះ​ការ​លេង​កីឡា​ធ្វើ​ឱ្យ​យើង​មាន​ការ​ចងចាំ​ល្អ ភាព​អត់ធ្មត់ សាមគ្គីភាព មិត្តភាព ចេះ​គោរព​គ្នា​ទៅវិញទៅមក មាន​ភាព​ក្លាហាន និង​ចេះ​ធ្វើ​ការងារ​ជា​ក្រុម។