ឯកឧត្តម​ ឈា​ ប៊ុនរិទ្ធ​ បានដឹកនាំក្រុមការងារនាយកដ្ឋានជំនាញពាក់ព័ន្ធរបស់ក្រសួង និងមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម ចុះពិនិត្យមើលការងារស្ដារប្រឡាយ


ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម​ ឈា​ ប៊ុនរិទ្ធ​ អគ្គនាយកកិច្ចការបច្ចេកទេស​ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារនាយកដ្ឋានជំនាញពាក់ព័ន្ធរបស់ក្រសួង និងមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម ចុះពិនិត្យមើលការងារស្ដារប្រឡាយនាំទឹកពីអាងទឹកទន្លេបាទី ចូលស្ថានីយបូមទឹកសមេ្តច ហ៊ុន សែនទី២២ និងទី២៣ ដើម្បីបូមទឹកជូនប្រជាកសិករចំនួន ០៦ឃុំ តាមប្រឡាយមេហនុមាណ មានឃុំក្រាំងធ្នង់ ឃុំចំប៉ី ឃុំកណ្ដឹង ឃុំត្រពាំងសាប ឃុំពារាម និងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ។