រដ្ឋបាលខណ្ឌដង្កោបន្តចុះសួរសុខទុក្ខ និងទទួលយកសំណើ សំណូមពររបស់ប្រជាពលរដ្ឋនៅសង្កាត់ដង្កោមកដោះស្រាយអោយបានទាន់ពេលវេលា


នៅព្រឹកថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង កងកម្លាំង មន្ត្រីរាជការសាលាខណ្ឌ សង្កាត់ ភូមិ បានចុះធ្វើវេទិកាសាធារណៈ និងសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិទាំង៦របស់សង្កាត់ដង្កោ ដើម្បីទទួលយកសំណើ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ មកដោះស្រាយអោយបានទាន់ពេលវេលា។