ឯកឧត្តម លី ធុជ បាន​​អញ្ជើញ​​សួរ​សុខ​ទុក្ខ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​នៅ​សង្កាត់​កាចាញ​ និង​សង្កាត់​យក្ខឡោម


រសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម លី ធុជ ទេស​រដ្ឋមន្រ្តី​ ទទួទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន បាន​​អញ្ជើញ​​សួរ​សុខ​ទុក្ខ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​នៅ​សង្កាត់​កាចាញ​ និង​សង្កាត់​យក្ខឡោម​ ក្រុង​បាន​លុង​ ព្រម​ទាំងនាំ​យក​នូវ​ថវិកាដែល​ជា​អំណោយ​​ដ៏​ថ្លៃថ្លារ​របស់ ​សម្តេច​តេជោនាយក​រដ្ឋមន្រ្តី និង​សម្តេច​កិត្តិព្រឹទ្ធិបណ្ឌិត​រួមមាន៖
១/ ឧបត្ថម្ភដល់ការសាងសង់ផ្ទះសម្បែង ជូន​បង​ប្អូន​ក្រីក្រចំនួន​ ០៣ គ្រួសារ​ ក្នុង​នោះ​ ​សង្កាត់កាចាញ ០២ គ្រួសារ​ និង​សង្កាត់​យក្ខឡោម ០១​គ្រួសារ ដែលកំពុ​ង​ជួប​ការ​លំបាក​ និង​​ផ្ទះ​មាន​សានស្ថានភាពចាស់ទ្រុឌទ្រោមនារដូវវស្សា
២/បានប្រគេននឹងជូនបច្ច័យដល់ព្រះសង្ឃ លោកយាយលោកតា ប្រជាពលរដ្ឋស្ថិតនៅ​វត្តអារាម​ថ្មី​ ក្នុង​សង្កាត់​កាចាញ​ ក្រុង​បាន​លុង​។

ជាមួយគ្នា​នេះ​ ឯកឧត្តម​ ទេស​រដ្ឋមន្រ្តី​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ផ្លូវលំ​មួយខ្សែ ដែល​​​ទទួល​​រង​​ការ​​ខូច​ខាត​​ដោយ​សារ​​ការ​​ជំនន់​​ទឹក​ភ្លៀង​​ ធ្វើ​​អោយ​​ដាច់​​ផ្លូវ​ប្រវែង ១០ម៉ែត្រ ទទឹង ៧មែត្រ នៅ​ចំណុច​អូរ​ច្រាំង​ ស្ថិត​​ភូមិ​​ម៉ាស​ ឃំុ​ប៉ូយ​ ស្រុកអូរជុំ។ ឯកឧត្តម ទេស​រដ្ឋមន្រ្តី បាន​ណែនាំ​ឲ្យ​អាជ្ញាធរដែន​ដី ជួយ​ចាត់​ចែង​ និង​ដោះ​ស្រាយ​ឲ្យ​មាន​ស្ពាន​ឆ្លង​កាត់ណ្តោះ​អាសន្ន​ ដើម្បីសម្រួល​ដល់ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ នា​រដូវ​វស្សា​នេះ​។