អភិបាលខេត្តតាកែវ អញ្ជើញចូលរួមពិសាសាច់ជ្រូកជាមួយបងប្អូនប្រជាពលរដ្ឋ នៅបេនឡានផ្សារធំតាកែវ


តាកែវ៖ នៅរសៀលថ្ងៃសុក្រ ២កើត ខែស្រលាព័ណ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ត អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំម្លាំង ប្រដាប់អាវុធទាំង ៣ប្រភេទ សិស្ស និស្សិត និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួម ពិសាសាច់ជ្រូក សុវត្ថិភាព ដែលរៀបចំធ្វើឡើងនៅបេនឡានផ្សារធំតាកែវ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាទូទាំងខេត្ត សូមពិសារ សាច់ជ្រូកឡើងវិញ បន្ទាប់ពីប្រជាពលរដ្ឋពលរដ្ឋ នាំគ្នាងាកទៅហូបសាច់ផ្សេងជំនួស ក្រោយពីមានការ ផ្ទុះជំងឺប៉េសជ្រូកអាហ្រ្វិកលើសត្វជ្រូក។

ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៏បន្តថា ចំពោះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺមិនរីករាលដាល ឆ្លងមកមនុស្សនោះទេ គឺឆ្លងតែជ្រូកគ្នាវាតែប៉ុណ្ណោះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ នាំគ្នាហូបសាច់ជ្រូកជាធម្មតាវិញចុះ ហើយបើយើងនាំមិននាំគ្នាហូបសាច់ជ្រូកទេ វានិងធ្វើឲ្យតម្លៃសាច់ ផ្សេងៗទៀតឡើងថ្លៃជាពិសេសវានិងប៉ះពាល់ដល់ជីវភាពបងប្អូនប្រជាកសិករដែលចញ្ចឹមជ្រូកលក់និងបងប្អូនអាជីវករដែលលក់សាច់ជ្រូក។
ឯកឧត្តមអភិបាលខេត្តតាកែវបានបន្ថែមថា ចំពោះសាច់ជ្រូក ដែលដាក់លក់នៅក្នុងទីផ្សារ គឺសុទ្ធតែ ពិនិត្យត្រឹមត្រូវពីមន្ត្រីបសុពេទ្យខេត្តជាមុនសិន ទើបអនុញ្ញាតិឲ្យនាំចេញមកលក់ទីផ្សារនានាបាន ដូចសូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការព្រួយបារម្ភឲ្យសោះថាសាច់ជ្រូកដែលដាក់លក់ជាជ្រកមានជំងឺ ពោលគឺមន្រ្តីពេទ្យសត្វបានពិនិត្យយ៉ាងម៉ត់ចត់ជាទីបំផុត៕