ថ្ងៃព្រហស្បតិ៍ ១កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩
លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំមន្ត្រីសាលាខណ្ឌកំបូល ចុះត្រួតពិនិត្យទីតាំងសាងសង់ឃ្លាំង ២ កន្លែង ដែលបានចាក់ដីលុបប្រឡាយហើយប្រជាពលរដ្ឋបានលេីកឡេីងនៅក្នុងវេទិកាសាធារណៈកន្លងមក ស្ថិតនៅភូមិត្រាញ់តាបាញ់ និងភូមិភ្លេីងឆេះរទេះខាងលិច ។
បន្ទាប់ពីការចុះពិនិត្យទីតាំងខាងលេី លោកអភិបាលខណ្ឌ បានបញ្ជាឲ្យមន្ត្រីសាលាខណ្ឌ សង្កាត់ ត្រូវអញ្ជេីញម្ចាស់ទីតាំងខាងលេីមកជួបប្រជុំដោះស្រាយនៅសាលាខណ្ឌនាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខ ដេីម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ។