គណៈកម្មការទី៨ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម


នាព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ គណៈកម្មការទី៨ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ៖
១-ពិភាក្សាអំពីកាលបរិច្ឆេទ និងកម្មវិធីបេសកកម្មរបស់គណ:កម្មការក្នុងរយ:ពេលចន្លោះសម័យប្រជុំព្រឹទ្ធសភា
និង២-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា៕